Tuesday, 7 July 2015

១៩- នឹកឃើញគុណធម៌ម៉ែ


1 comment:

  1. នឺកឃើញកាលកូនជាទារក
    ម៉ែកាន់លាមកកូនផ្ទាល់ដៃ
    ពេលកូនធំកើនចំរើនវ័យ
    ម៉ែដាស់តឿនស្តីរឿងសិក្សា ។
    នឹកឃើញកាលកូនធំពេញវ័យ
    ម៉ែភ័យអើយភ័យគ្រប់វេលា
    ខ្លាចកូនដើរខុសចុះផ្លូវមារ
    ធ្លាក់ចូលព្យោមាព្យុះលោកិយ ។
    នឹកឃើញពេលកូនចង់រៀបការ
    ម៉ែបន់ដូនតាបន់មេឃដី
    ឲ្យកូនប្រសារមានភក្ដី
    ដើរតាមវិថីពុទ្ធមាគ៌ា ។
    នឹកឃើញម៉ែស្នេហ៍ចៅខ្លាំងណាស់
    ទ្វេដងយ៉ាងច្បាស់ដូចចាស់ថា
    ថ្នាក់ថ្នមបមបីដោយមេត្តា
    ភក្ដីករុណាស្ដីប្រដៅ ។
    នឹកឃើញបើបាននំចំណី
    ម៉ែតែងលកលៃទុកឲ្យចៅ
    បើដើរហួសម៉ោងម៉ែផ្សាក្ដៅ
    អង្គុយមើលផ្លូវទាំងព្រួយភ័យ ។
    នឹកឃើញគុណម៉ែច្រើនពេកពន់
    កូនសូមបន្ទន់ទ្វារទាំងបី
    គោរពគុណព្រះអាហុនេយ្យ
    ហើយសូមម្ចាស់ថ្លៃអនុមោទនា ។
    ទទួលកុសលកូនសន្សំ
    បានជាក្រោះធំជួយការពារ
    រំដោះអស់ទុក្ខក្នុងសង្សារ
    សម្រេចប្រាថ្នាព្រះនិព្វាន ៕
    ដោយ ហ៊ិម ឆាន់
    ទឹកដោះម្តាយថ្លៃច្នៃកូនធំ
    រស់នៅសុខដុមជុំសុខសាន្ត
    គុណធំច្រើនហួសពន់ប្រមាណ
    កូនបន្ទន់ប្រាណគោរពគុណ ។

    នឹកឃើញបាយពូតម៉ែបញ្ចុក
    កូនឆ្លាក់ដាក់ទុកជាប់ក្នុងចិត្ត
    បាយក្លាយពីញើសម៉ែពិតៗ
    ជាបាយសុចរិតស្ថិតក្នងធម៌ ។
    គុណម៉ែធំធ្ងន់មហិមា
    មិនអាចពណ៌នាច្រើនអនន្ត
    ចិត្តវាចាកាយគុណបន្ទន់
    គោរពព្រះគុណមហាថ្លៃថ្លា ។

    កូននៅខ្ចីទាបមានភាពល្ងង់ខ្លៅ
    ពុកម៉ែប្រដៅកូនយល់ផ្ដេសផ្ដាស
    កូននឹងសច្ចាថានឹងប្ដូរផ្លាស់
    ត្រងត្រាប់តម្រាស់ពាក្យអ្នកមានគុណ !!!

    សាធុ ! ត្រេកអរ ពាក្យកាព្យឆ្លើយត
    ពីរោះពេកពន់ គុណម៉ែគុណពុក
    អនេកអនន្ត កូនសូមបន្ទន់
    កាយវរវន្ទា ។
    លើកដៃសំពះ គោរពដូចព្រះ
    តាំងចិត្តជ្រះថ្លា ដូចជាព្រះអង្គ
    នៅក្នុងវិហារ គោរពបូជា
    ដោយកត្តញ្ញូគុណ ។


    ReplyDelete