Saturday, 27 December 2014

២៤៧- ពរជ័យឆ្នាំសកល ២០១៥


1 comment:

  1. ២០១៤ លាលោកទៅ
    យកទុក្ខសោកសៅបាបវេរា
    យកស្អប់មានះឈ្លោះនិន្ទា
    អកុសលនានាប្រេតក្នុងចិត្ត ។
    យកទាំងឈ្នានីសថប់កង្វល់
    ចំបែងខ្វាយខ្វល់ទុច្ចរិត
    យកបាបអាក្រក់រោគភ័យភិត
    សល់តែសុចរិតបុណ្យកុសល ។
    ២០១៥ នាំជោគលាភ
    ផ្តល់សន្តិភាពល្អនិមល
    សិរីសួស្ដីជ័យមង្គល
    កកើតមានដល់លោកយាយតា ។
    ពុកម៉ែអុំបងប្អូនកូនចៅ
    ព្រមទាំងញាតិផៅពូមីងមា
    ខ្មែរក្នុងខ្មែរក្រៅកម្ពុជា
    សុខដុមរមនារស់ក្នុងធម៌ ។
    កូនខ្មែរគ្រប់រូបជួបតែសុខ
    កាយចិត្តស្រណុកសុខភាពល្អ
    រកស៊ីបានមានមាសប្រាក់គរ
    ជោគជ័យល្បីខ្ទរជំហររឹង ។
    ខ្ញែរងើបខ្មែរក្រោកក្រងចងស្រាក់
    ខ្មែររួមខ្មែររ័ក្សរើពង្រឹង
    ខ្មែរចេះជួយគ្នាយល់ស្គាល់ដឹង
    ពង្រីកពង្រឹងសាមគ្គីភាព ។
    អ្នកកម្លាំងមានជួយអ្នកខ្សោយ
    អ្នកមានចេះឲ្យអ្នកដុនដាប
    អ្នកខ្ពស់ជួយយោងអ្នកតូចទាប
    បើកបុណ្យបិទបាបសាបមេត្តា ។
    កាន់ដៃគ្នាដើរដៅទិសមួយ
    លើកស្ទួយពូជពង្សវង្សខេមរា
    ដេញខ្មាំងឈាមខ្មៅពីសីមា
    កសាងកម្ពុជាថ្កើងរុងរឿង ៕
    ដោយ ហ៊ិម ឆាន់

    ReplyDelete