Thursday, 6 November 2014

២៣៤- បេះដូងធម៌


3 comments:

  1. .... បេះដូងធម៌ ...
    កាយស្អាតចិត្តល្អបវរសំដី
    ឆន្ទៈប្រពៃពេញដោយករុណា
    បើកបេះដូងធម៌ផ្សាយក្តីមេត្តា
    បិទផ្លូវទមិឡមារក្នុងវិហារចិត្ត ។
    កាយវាចាចិត្តបញ្ជាក់ប្រាប់ថា
    កុសលចេតនាថ្លៃថ្លាសុក្រឹត
    ឥន្ទ្រព្រហ្មទេវតារួមគ្នាប្រសិទ្ធ
    សូមខ្សែជីវិតនាងក្សាន្ទគ្រប់ជាតិ

    ReplyDelete
  2. បើកបេះដូងបុណ្យសាងគុណគេចទោស
    ប្រណីសន្ដោសដល់មនុស្សផងគ្នា
    គុណធម៌ឧត្តមបូកផ្សំមេត្តា
    ទោះបីទេវតាក៏ថា សាធុ !

    ចិត្តល្អឥតល្អក់វិសេសវិសុទ្ធ
    បុណ្យច្រើនបំផុតចំណាយធនតិច
    កុសលចេតនាថ្លៃថ្លាហួសពេជ្រ
    យកបុណ្យខ្ចាប់វេចទៅបរលោកនាយ


    ល្អចិត្តស្អាតកាយផ្សាយសប្បុរស
    សំដីមធុរសពីរោះពិសារ
    ដើរតាមផ្លូវត្រូវគេចផុតផ្លូវមារ
    ជួយយិតយោងគ្នាបុណ្យច្រើនអនេក

    អ្នកយកអ្នកឱ្យសោយសុខដូចគ្នា
    សូមអស់វេរាកម្មពៀរលោកិយ

    ReplyDelete
  3. អ្នកយកអ្នកឱ្យសោយសុខដូចគ្នា
    សូមអស់វេរាកម្មពៀរលោកិយ
    សូមឱ្យសត្វលោករួចចាកទុក្ខភ័យ
    បានសុខសិរីជានិរន្តរ៍អើយ ។

    សាធុ ! ក្មួយស្រីស្ដីពីរោះស្ដាប់
    ពាក្យក្មួយរៀបរាប់គាប់ក្នុងចិន្ដា
    ស្រឡាញ់បុណ្យទានស្រឡាញ់ធម៌អាថ៌
    សូមចិត្តជ្រះថ្លាជួយចាកផុតទុក្ខ ...

    អរគុណតា ហាស្រដី ន័យពិស្ដារ
    លើកហត្ថា ថាសាធុ! ទុកជាគុណ
    ចេះជួយគ្នា គ្រាមានទុក្ខ គឺជាបុណ្យ
    គ្រាន់រែកពុន ជាទុនទៅ នៅបរលោក ។

    អ្នកយកអ្នកឱ្យសោយសុខដូចគ្នា
    អ្នកមានទ្រព្យារំលែកចែកចាយ
    អ្នកធំខ្លាំងយសជួយអ្នកទន់ជ្រាយ
    រួមរស់សប្បាយរីករាយក្នុងធម៌

    ReplyDelete